នៅថ្ងៃរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយព្រះធម្មធរ និងជាអនុគុណស្រុក បាននាំយកអំណោយឯកឧត្តមរដ្ឋមន្រ្តី ជាគ្រឿងប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះចំនួន២គ្រួសារ

នៅថ្ងៃរសៀល ថ្ងៃអាទិត្យ ៨កើត ខែពិសាខ ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយព្រះធម្មធរ និងជាអនុគុណស្រុក បាននាំយកអំណោយឯកឧត្តមរដ្ឋមន្រ្តី ជាគ្រឿងប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនគ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះចំនួន២គ្រួសារ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩: ៣០ នាទី នៅភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក មុង ១ ភួយ ១ កន្ទេល ១ កន្សែងពោះគោ ១ មី ១ដុំ តង់ធំ ១ ថ្នាំដុសធ្មេញ ១ឈុត ថ្នាំមូស ១កំប៉ុង ចង្រ្កាន្តហ្គាសតូច ១ ឆ្នាំងដាំបាយ១ ចានធុន ១ សម្ភារប្រើប្រាស់ផ្សេងៗ ១ឈុត ទឹកក្រូច ១កេះ ទឹកសុទ្ធ ១កេះ និងថវិកា ៣០០,០០០រៀល ។ ផ្ទះដែលរងការខូចខាតនោះជារបស់ឈ្មោះ នឿន ណែម ភេទស្រី អាយុ ៤៤ឆ្នាំ ដែលរងការខូចខាតទ្រព្យសម្បត្តិសរុបប្រហែល២០,០០០ដុល្លារ និងផ្ទះ១ខ្នង ទំហំ ៧ម គុណ ៨ម និងរបស់លោកយាយ ណែម ពេញ អាយុ ៧៥ឆ្នាំ ដែលរងការខូចខាតទ្រព្យសម្បត្តិសរុបប្រហែល ១០,០០០ដុល្លារ និងផ្ទះ១ខ្នង ទំហំ ៦ម គុណ ៧ម ៕

 

ថ្ងៃ ព្រហស្បតី៏ ទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ អត្ថបទ និងរូបភាពដោយ rathanak